Friday, December 6, 2019
#រាល់វត្តអារាមសុទ្ធតែអាចក្លាយទៅជាព្រៃឈើបាន
មនុស្សលោកត្រូវការព្រៃឈើ។ ព្រៃឈើអាចបង្កើតអុកស៊ីសែនដែលមនុស្សលោកត្រូវការ និងបញ្ចេញ Phytoncide ដើម្បីធ្វើឲ្យមនុស្សលោកមានចិត្តស្ងប់។ ការដើរកាត់ព្រៃឈើ មនុស្សលោកមានអារម្មណ៍ធូរស្បើយពីភាពតានតឹង និងកាត់បន្ថយសម្ពាធផ្សេងៗ ជាងនេះទៅទៀតក៏មានអារម្មណ៍ទន់ភ្លន់ និងអាណិតអាសូដល់ផែនដី។
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ វត្តបញ្ញាធំ និងឯកឧត្តម ង៉ោ ចន្ទគាសា បានបរិច្ចាគដើមឈើ ៦០០ ដើម ដល់ព្រះមេគណខេត្តសៀមរាប។
ឧបាសកពីររូបប្រកបដោយចិត្តបុណ្យបានដឹកកូនឈើទាំងនោះទៅដល់ខេត្តសៀមរាបប្រកបដោយសុវត្ថិភាព។ យើងបួងសួងសូមឲ្យមានព្រៃឈើតូចៗកើតឡើងនាពេលអនាគតខាងមុខ ហើយភ្ញៀវទេសចរ គ្រប់រូបនឹងអាចស្វែងរកឃើញសេចក្ដីសុខស្ងប់នៅក្នុងចិត្តពីព្រៃឈើ។ យើងទាំងអស់គ្នាសូមអារាធនានិមន្តព្រះចៅអធិការគ្រប់វត្តឲ្យដាំកូនឈើនៅក្នុងទីអារាមរបស់ព្រះអង្គ ប្រែក្លាយទីវត្តអារាមឲ្យទៅជាកូនព្រៃតូចៗ សម្រាប់មនុស្សលោកនាសម័យទំនើបនេះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment