ថ្មីៗនេះយើងបានកែប្រែសាលសមាធិរបស់យើងហើយផ្ដល់នូវផ្ទាំងទស្សនីយភាពថ្មីដល់សាលនេះ។ ព្រះពុទ្ធបដិមាធ្វើអំពីថ្មពណ៌សមួយព្រះអង្គដែលឧបាសកមួយរូបបានប្រគេនដល់វត្ត គង់នៅលើផ្ទាំងថ្ម ដែលមានជញ្ជាំងបេតុងធ្វើជាផ្ទៃខាងក្រោយ មើលទៅហាក់ដូចជាយើងកំពុងតែអង្គុយក្នុងរូងភ្នំ។
អ្នកខ្លះឆ្ងល់ថាហេតុអ្វីបានជាភិក្ខុនីជ្រើសរើសយកសម្ភារដែលគគ្រាត មិនស្អាតសម្រាប់សាងសង់? ហេតុផលចម្បងគឺថាយើងចង់កសាងវត្តបញ្ញាធំជាវត្តធម្មជាតិដែលមិនធ្វើឲ្យមានជាតិពុសចំពោះផែនដី។
យើងប្រើប្រាស់វត្ថុធាតុដើមពីរ៉ែ ហើយតម្រៀបជាបល្ល័ង្កសម្រាប់ព្រះពុទ្ធបដិមា។ យើងប្រើស្លឹកចាកមកពីខេត្តកំពតធ្វើជាជញ្ជាំងបាំងកម្ដៅ។ យើងក្រាលកម្រាលដោយកន្ទេលស្លឹក។ យើងព្យាយាមប្រើប្រាស់រាល់សម្ភារដែលមិនកែឆ្នៃហើយនៅធម្មជាតិ ។ ក្នុងសំណង់របស់យើងដើម្បីកាត់បន្ថយការខូចខាតបរិស្ថាន និងអភិរក្សដីឲ្យនៅបរិសុទ្ធ។
ក្រោយរយៈពេលរាប់ពាន់ឆ្នាំសម្ភារសំណង់ទាំងអស់នេះនឹងខូច បាក់បែកតាមធម្មជាតិដោយគ្មានការបំពុលណាមួយឡើយ ថ្មធំៗដែលមិនកែឆ្នៃទាំងនោះនឹងអាចត្រូវបានប្រើប្រាស់ជាថ្មីម្ដងទៀតដោយអ្នកជំនាន់ក្រោយៗ ។ ទោះបីជាសម្ភារសំណង់ទាំងនេះមើលទៅហាក់ដូចជាសាមញ្ញនិងមិនស្រស់ស្អាតក៏ដោយ តែវាបញ្ជាក់នូវករុណាធម៌ និងការការពាររបស់ភិក្ខុនីសង្ឃចំពោះជីវិតព្រមទាំងស្ទង់នូវអត្ថន័យជីវិតដោយការប្រថ្នាតិច និងសេចក្ដីសន្ដោសច្រើន។
No comments:
Post a Comment